ការណែនាំស្ដីអំពីការផ្ដល់ប្រាក់ឧបត្ថម្ភពិសេស
( ក្នុងម្នាក់ៗអាចទទួលបានប្រាក់ឧបត្ថម្ភ១០ម៉ឺនយេនពីរដ្ឋាភិបាលជប៉ុន )
តើអ្នកណាខ្លះអាចមានសិទ្ធិទទួលបាន?
ចំពោះបុគ្គលណាដែលបានចុះឈ្មោះស្នាក់នៅពេញសិទ្ធិនៅសាលាក្រុងឬ ខណ្ឌគិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។
( ទាំងជនជាតិជប៉ុន និង ជនបរទេស )
( ទាំងជនជាតិជប៉ុន និង ជនបរទេស )
តើពេលណា ហើយត្រូវធ្វើដូចម្ដេចទើបអាចទទួលបានប្រាក់ឧបត្ថម្ភនោះ?
ទី១ សាលាក្រុង ឬ ខណ្ឌ នឹងផ្ញើឯកសារពាក្យស្នើរសុំអោយបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។
ទី២ សូមបំពេញចូលនៅលេខកុងធនាគាររបស់លោកអ្នកជាដើម ចូលក្នុងពាក្យស្នើរសុំ។
ទាំងលក្ខខណ្ឌទី១និងទី២ខាងក្រោមនេះ ព្រមទាំងពាក្យស្នើរសុំ សូមផ្ញើរត្រលប់ទៅសាលាក្រុង ឬ ខណ្ឌវិញក្នុងអំឡុងរយៈពេលបីខែ
ទី១សូមថតចម្លងនៅប័ណ្ណសំគាល់ខ្លួនឬប័ណ្ណបើកបរឬប័ណ្ណធានារ៉ាប់រងសុខភាពជាដើម(ដើម្បីបញ្ជាក់អត្តសញ្ញាណ)
ទី២សូមថតចម្លងនៅសៀវភៅធនាគារ ឬក៏ កាតធនាគារ
ចំពោះបុគ្គលដែលមាន កាត My Number ក៏អាចដាក់ពាក្យស្នើរសុំតាមរយៈអ៊ិនធើណែតផងដែរ
បញ្ជាក់
§ ដើម្បីទប់ស្កាត់កុំអោយរីករាលដាលនៃការឆ្លង កូរ៉ូណា សូមធ្វើការផ្ញើរពាក្យស្នើរសុំតាមរយៈប្រៃសណីយ៍ឬក៏ ដាក់ពាក្យស្នើរសុំតាមរយៈអ៊ិនធើណែត។
§ ក្នុងករណីក្រុមគ្រួសារសាលាក្រុង និង ផ្ញើប្រាក់ឧបត្ថម្ភទៅកាន់កុងធនាគារ បុគ្គលតំណាងម្នាក់ក្នុងគ្រួសារ។ដោយមិនផ្ញើទៅកាន់មនុស្សម្នាក់ៗឡើយ។
§ ចំពោះអ្នកដែលគ្មាន កុងធនាគារ សូមទៅសាលាក្រុង ឬ ខណ្ឌ ដោយផ្ទាល់។
▶ព័ត៌មានបន្ថែមសូមចូលទៅកាន់ គេហទំព័រខាងក្រោម ( ជាភាសាជប៉ុន )
https://www.soumu.go.jp/menu_seisaku/gyoumukanri_sonota/covid-19/kyufukin.html
ប្រឹក្សាយោបល់ ឬក៏ សាកសួរសំនូរផ្សេងបាន ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង ៦កន្លះ ល្ងាច តាមរយៈលេខទូរសព្ទ័ 0120-260-020
សូមប្រុងប្រយ័ត្នចំពោះជនឆបោក
§ មានជនឆ្លៀតឱកាសមួយចំនួន មានបំណងចង់ឆបោកយកលុយរបស់អ្នក ដោយប្រើហេតុផលឬលេស ថាជួយសម្រួលកិច្ចការដល់អ្នក។ ក្នុងករណីបែបនេះហៅថា ការឆបោក
§ រដ្ឋាភិបាល ឬ សាលាក្រុង ឬខណ្ឌ ជាដើម ដាច់ខាតមិនបញ្ជាឬប្រើពាក្យថា សូមអ្នកអញ្ចើញទៅកាន់ទូរ ATM
§សាលាក្រុងឬខណ្ឌជាដើមដាច់ខាតមិនបញ្ជាឬប្រើពាក្យថាដើម្បីទទួលបានប្រាក់ឧបត្ថម្ភ សូមបង់លុយថ្លៃ ជើងសាជាមុន
✳️ ក្នុងករណីព្រួយបារម្ភសូមពិភាក្សាជាមួយអ្នកជំនាញដូចខាងក្រោម
▶ បើមានករណីដូចខាងលើសូម ហៅទៅកាន់ ( ខល )សាលាក្រុង ខណ្ឌ ប៉ូលិស ដែលនៅក្បែរលោកអ្នកស្នាក់នៅ តាមរយៈ លេខ「 #9110」▶ ក្នុងករណីបន្ទាន់សូមហៅទៅកាន់លេខ 「188」▶ សម្រាប់ទាក់ទង( ទំនាក់ទំនង )ក្នុងករណីបន្ទាន់ ស្ដីអំពីប្រាក់ឧបត្ថម្ភតាមរយៈលេខទូរសព្ទ័「 0120-213-188」
សំណួរដែលជួបជាញឹកញាប់
តើការដាក់ពាក្យតាមរយៈអ៊ិនធើណែត បានតែអ្នកដែលមានកាត My Number មែនឬទេ?
បាទ ពិតមែនហើយគឺបានតែអ្នកដែលកាតMy Number តែប៉ុណ្ណោះ។ចំពោះអ្នកអត់មានកាតMy Number សូមដាក់ពាក្យស្នើរសុំតាមរយៈការផ្ញើតាមប្រៃសណីយ៍។
តើក្នុងករណីកើតមានអំពើហិង្សាក្នុងគ្រួសារ DV(Domestic Violence) ហើយអ្នកមិនបានចុះបញ្ជីស្នាក់នៅដោយខ្លាចខាងប្ដីឬប្រពន្ធដឹងនោះតើគូរធ្វើបែបណាទៅ?
សូមទៅពិភាក្សាជាមួយសាលាក្រុងឬខណ្ឌដែលនៅជិតកន្លែងស្នាក់នៅរបស់លោកអ្នកអោយបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។
តើជនបរទេសអាចមានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភដែលឬទេ?
ចំពោះបុគ្គលដែលមានប័ណ្ណស្នាក់នៅប្រទេសជប៉ុន ឬ បានចុះបញ្ជីស្នាក់នៅស្របច្បាប់គិតត្រឹមថ្ងែទី២៧ខែមេសា ឆ្នាំ២០២០។ ចំពោះអ្នកដែលមិនមានប័ណ្ណស្នាក់នៅ ឬ ទិដ្ឋាការរយៈពេលខ្លី ឬក៏ អ្នកគ្មានទិដ្ឋាការស្នាក់នៅស្របច្បាប់នោះនិងមិនមានសិទិ្ធទទួលបាននោះទេ៕
ព័ត៌មានបន្ថែម
0120-260020
(អាចទាក់ទងបានចាប់ពីថ្ងៃទី២ខែឧសភាទៅ)
参考:総務省・特別給付金のご案内
0 Comments