កម្មវិធីប្រឡងចម្រៀងកម្មវិធី របស់ Konchin Entertainment ក្នុងប្រទេសជប៉ុន បានផ្តល់ឱកាសដល់បេក្ខជនដែលចូលរួមប្រលង ច្រៀងទោល ឬច្រៀងជាក្រុម ក្នុងកំពូលកម្មវិធីប្រលងចម្រៀងដ៏អស្ចារ្យប្លែកពីគេមួយនេះក្នុងទឹកដីប្រទេសជប៉ុន ហើយក៏ជាលើដំបូងផងដែលមានកម្មវិធីប្រលងចម្រៀងសម្រាប់ បងប្អូន ពលករ សិក្ខាកាម និស្សិត និង បងប្អូនខ្មែរដ៏ទៃទៀតផងដែល ដើម្បីបានបញ្ចេញសម្ថភាពរបស់ខ្លួន ម្ចាស់ជ័យលាភី នឹងទទួលបានរង្វាន់ Iphone 12 max pro និងក្លាយខ្លួនជាតារាចម្រៀង កុងត្រាជំនាន់ថ្មីរបស់ផលិតកម្មKonchin Entertainment ។
ជាមួយគ្នានេះដែរ ក៏មានបេក្ខជនជាច្រើនរូប ដែលសុទ្ធសឹងតែមានសមត្ថភាព បានចូលរួមប្រកួត និងបានសាងភាពអស្ចារ្យជាខ្លាំង ដែលធ្វើឲ្យគណកម្មការទាំង៤រូប និងទស្សនិកជនជាច្រើននាក់ដែលបានមកចូលរួម នៅហាង M Lucky 789 មានការពេញចិត្ត និងមានការភ្ញាក់ផ្អើលជាខ្លាំងតែម្តង ក្រោយពីពួកគេបានធ្វើការស្រែកច្រៀងយ៉ាងពិរោះ និងមានទំនុកចិត្តបំផុតនោះ។
ទន្ទឹមនឹងនេះដែរ ក៏មានប្រិយមិត្តជាច្រើន បាននឹងកំពុងតែមានការតាមដានយ៉ាងជក់ចិត្ត ដិតអារម្មណ៍តែម្ដង ជាមួយកម្មវិធីប្រលងចម្រៀង ដ៏អស្ចារ្យប្លែកពីគេមួយនេះក្នុងទឹកដីប្រទេសជប៉ុន នារាត្រីយប់ថ្ងៃទី៣១ ខែ១២ ឆ្នាំ២០២០ នេះ បានឈានមកដល់ វគ្គផ្ដាច់ព្រ័ត្រហេីយ។
យ៉ាងណាមិញ នាសប្ដាហ៍ផ្តាច់ព្រ័ត្រនេះដែរ បេក្ខជនចំនួន៧រូប ដែលរួមមានដូចជា បេក្ខជន ហ៊ុច សុខុន , បេក្ខជន សុធី បញ្ញា, បេក្ខនារី ណាង ស្រីនាថ និងបេក្ខជន ផ្សេងទៀត ៤រួបផងដែល បានសាងភាពអស្ចារ្យជូនដល់មហាជនទូទាំងហាង ដោយការបកស្រាយបទចម្រៀងម្នាក់ៗចំនួន៣បទ បែបមនោសញ្ចេតនា និងញាក់កន្ត្រាក់អារម្មណ៍។
0 Comments