[កម្មវិធីចែករំលែកបទពិសោធន៍ស្តីការត្រៀមខ្លួនក្នុងការប្រលងអាហាររូបករណ៍រដ្ឋាភិបាលជប៉ុនហៅកាត់ថា"MEXT" តាមរយៈប្រព័ន្ធអនឡាញ]

នាថ្ងៃសៅរ៍​ ទី១១​ ខែមិថុនា​ ឆ្នាំ២០២២​ សមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុនបានធ្វើការបេីកកម្មវិធី​ជួបជុំចែករំលែកបទពិសោធន៍ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនហៅកាត់ថា"MEXT" តាមរយៈប្រព័ន្ធអនឡាញ

 



នុងការដំណេីរការកម្មវិធីនេះ​ដែរ​ ជាអំណរដ៏ថ្លៃថ្លាពីប្អូនវាគ្មិនកិត្តិយសទាំងពីរ​លោក​ អៀង ហ៊ុយ ឃាង ​(និស្សិត​ជាប់អាហារូបករណ៍ថ្នាក់មធ្យមសិក្សាបច្ចេកទេស​College of Technology )​ និងលោក​ ឆុន ចន្ទលី (និស្សិត​ជាប់អាហារូបករណ៍​ថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ​ ​Specialized Training College )​ ដែលបានធ្វេីបទបង្ហាញ​ ឆ្លេីយតបទៅនឹងចម្ងល់​អំពីបទពិសោធន៍នៃការរកព័ត៌មានអាហារូបករណ៍​ គន្លឹះ​ ក្នុងការប្រលង​សរសេរ​&វគ្គសម្ភាសន៍​ ព្រមទាំងការត្រៀមខ្លួនជាដេីម




បន្ថែមពីនេះ​ ក៏សូមអរគុណដល់និស្សិតជោគជ័យលេីអាហារូបករណ៍​MEXTថ្នាក់សិស្សាស្រាវជ្រាវ​ Research Student លោក​ ស៊ុំ​ ជីវ៉ា និង​លោក​ សំ វិទ្យា បានធ្វេីការឆ្លេីយតបយ៉ាងក្បោះក្បាយលេីចម្ងល់នានាអំពីMEXT។
យេីងខ្ញុំមានកិត្តិយស​ អរគុណយ៉ាងជ្រាលជ្រៅដល់លោក ប្រធានសមាគមនិស្សិតក៏ដូចជាសមាជិកសមាគមន​ដែលបានបេីកឱកាសឲ្យមានកម្មវីធីចែករំលែកដ៏មានតម្លៃក្នុងថ្ងៃនេះ



ជាចុងក្រោយ ប្រធានសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន​ បានធ្វើការបិទកម្មវិធី​ ព្រមទាំងអរគុណដល់សមាជិកអ្នកស្ម័គ្រចិត្តនិង​អ្នកចូលរួមទាំងអស់​រួចរាល់បានចំណាយពេលដល់មានតម្លៃ​ រៀបចំឲ្យមានការជួបជុំចែករំលែកបទពិសោធន៍ជុំវិញអាហារូបករណ៍រដ្ឋាភិបាលជប៉ុនហៅកាត់ថា"MEXT" តាមរយៈប្រព័ន្ធអនឡាញ។ ក្នុងឱកាសចុងក្រោយនេះដែរ​ សូមជូនពរដល់សិស្សនិសិ្សតដែលកំពុងត្រៀម​ ព្យាយាម​យ៉ាងសិ្វតស្វាញ​ក្នុងការប្រលងអាហាររូបករណ៏​ ឲ្យទទួលបានលទ្ធផលជាទីគាប់ចិត្ត៕



សូមទស្សនាវីដេអូខាងក្រោម




អត្ថបទដកស្រង់ សមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន   រក្សាសិទ្ធដោយ Setahi Vlogs

Post a Comment

0 Comments