
ទី១ ភាសាជប៉ុន
ប្រសិនបើអ្នកចង់មករៀនឬស្នាកនៅប្រទេសជប៉ុនអ្នកគួរតែរៀនភាសាជប៉ុនទុកជាមុនដើម្បីងាយស្រួលក្នុងការមកស្នាកនៅ។ពីព្រោះថានៅប្រទេសជប៉ុនភាគច្រើននៃប្រជាជនគឺមិននិយមប្រើភាសាបរទេសនោះទេ លើសពីនេះទៅទៀតជនជាតិជាជនជាតិមួយដែលជាជាតិនិយមខ្លាំងទៅលើកភាសាជាតិខ្លួនខ្លាំង ដូច្នោះហើយប្រសិនបើមិនចេះភាសាជប៉ុនគឺពិបាកក្នុងការរស់នៅប្រទេសជប៉ុន ( ទៅសាលា ទៅផ្សារ ទៅមន្ទីពេទ្យ ជាដើម) សឹងតែប្រើភាសាជប៉ុនទាំងអស់។
ទី២ វប្បធម៌
ប្រទេសជប៉ុនជាប្រទេសដែលមានវប្បធម៌ដ៏ចាស់ជរាមួយនៅអាស៊ី ជាពិសេសទម្លាប់នៃការរស់នៅ ការងារ ការប្រាស្រ័យទាកទងគ្នាទៅវិញទៅមកជាដើម។ ដូច្នោះដើម្បីងាយស្រួលក្នុងការមករស់នៅប្រទេសជប៉ុនគួរណាដឹងទុកមុនខ្លះអំពីវប្បធម៌របស់ប្រទេសជប៉ុន។ជាពិសេសវប្បធម៌នៃការរស់នៅ ក៏ដូចជាការធ្វើការងារជាដើម។
ដើម្បីដឹងអោយបានច្បាស់សូមចូលមើល វីដេអូ ពន្យល់ខាងក្រោម


0 Comments