សមាគមខ្មែរនៅប្រទេសជប៉ុនបានសហការគ្នាជាមួយសមាគមខ្មែរនៅប្រទេសកូរ៉េជាលេីកដំបូងក្នុងការពាំនាំនៅវេទិកាចែករំលែកព័ត៌មានឱកាសអាហាររូបករណ៍ក៏ដូចជាព័ត៌មានស្តីពីជីវភាពរស់នៅនៃប្រទេសទាំងពីរជប៉ុននិងកូរ៉េ។
វេទិកាមួយនេះនឹងប្រព្រឹត្តធ្វេីឡេីងនៅថ្ងៃសៅរ៍ទី០៦ខែសីហាតាមរយ:ប្រព័ន្ធអ៊នឡាញនាវេលាម៉ោង២រសៀល(ម៉ោងនៅប្រទេសកម្ពុជា) តាមរយៈប្រព័ន្ធអនឡាញZoom។នៅក្នុងឱកាសនេះនឹងមានវាគ្មិនកិត្តិយសមកចែករំលែកដែលមានសមាសភាពដូចបង្ហាញខាងក្រោម៖១.លោក សំ វិទ្យាជាបេក្ខភាពអាហារូបករណ៍រាជរដ្ឋាភិបាលជប៉ុនហៅកាត់ថា(MEXT)ដែលកំពុងសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ព័ត៌មានវិទ្យាមកពីសាកលវិទ្យាល័យយ៉ូកូហាម៉ា(Yokohama National University)នឹងមកចែករំលែកពីប្រភេទអាហារូបករណ៍ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់របស់អាហារូបករណ៍រាជរដ្ឋាភិបាលជប៉ុនហៅកាត់ថា(MEXT)។
២.កញ្ញា វ៉ាន់នី ឡាឡីនជានិស្សិតអាហារូបករណ៍មកបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកសង្គមវិទ្យានៅសាកលវិទ្យាល័យកូរ៉េ(Korea University)។ កញ្ញានឹងមកចែករំលែកបទពិសោធន៍ស្តីពីប្រភេទអាហារូបករណ៍រាជរដ្ឋាភិបាលកូរ៉េ។ ៣.លោក ឡាយ សសុខចំរើនកំពុងតែសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែករដ្ឋបាលសាធារណៈនៅសាកលវិទ្យាល័យCatholic University of Daegu ដែលលោកនឹងមកចែករំលែកស្តីពីជីវភាពរស់នៅប្រទេសកូរ៉េ។
៤.ឈួន លឺចារ បច្ចុប្បន្នសិក្សាផ្នែកគោលនយោបាយទំនើបនៅសកលវិទ្យាល័យ Josai University ដែលនឹងមកចែករំលែកបទពិសោធទាក់ទងជីវភាពប្រចាំថ្ងៃក្នុងប្រទេសជប៉ុន។សូមធ្វើការចុះឈ្មោះទុកជាមុនតាមរយៈតំណភ្ជាប់ខាងក្រោមនេះ
https://docs.google.com/.../1Ohd71Oveuyloevf6V9DPwvn.../edit
ពួកយើងទន្ទឹងរងចាំអ្នកទាំងអស់គ្នានៅក្នុងថ្ងៃប្រព្រឹត្តិកម្មវិធី។
សូមអរគុណ
https://docs.google.com/.../1Ohd71Oveuyloevf6V9DPwvn.../edit
ពួកយើងទន្ទឹងរងចាំអ្នកទាំងអស់គ្នានៅក្នុងថ្ងៃប្រព្រឹត្តិកម្មវិធី។
សូមអរគុណ
0 Comments